សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញជួយព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់តារាកំប្លែងម្នាក់
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ជួយព្យាបាលលោក ធន ឆាង ហៅនាយឆាង ជាតារាកំប្លែង អាយុ ២៣ឆ្នាំ ដែលមានអាការៈហត់ពិបាកដកដង្ហើម ព្រោះមានជំងឺរលាកសួតធ្ងន់ធ្ងរ ។
ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តពីសំណាក់ក្រុមគ្រូពេទ្យ អាការជំងឺមានភាពប្រសើរទ្បើងលំដាប់ រហូតផុតដំណាក់កាលគ្រោះថ្នាក់ ហើយបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញជាមួយអារម្មណ៍សប្បាយរីករាយ និងគោរពដឹងគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។
ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងកិច្ចសហការពីសំណាក់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ផងដែរ ។