ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:០២:១៤ ល្ងាច

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្តកោះកុង សរុបចំនួន ១២៣នាក់ ស្រី ៤២នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ដោយទទួលបានលទ្ធផល អវិជ្ជមាន ទាំងអស់

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលខេត្តកោះកុង សរុបចំនួន ១២៣នាក់ ស្រី ៤២នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ដោយទទួលបានលទ្ធផល អវិជ្ជមាន ទាំងអស់

អនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ កុម្ភៈ ២០២៤ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយមន្ត្រីជំនាញរបស់ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី៣១ ឧសភា ២០២៤ ដើម្បីធ្វើតេស្តសារធាតុញៀនខុសច្បាប់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលខេត្ត ចំនួន ១២៣នាក់ ស្ត្រី ៤២នាក់ និងអវត្តមាន ៥នាក់ ដោយជាប់បំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលជំងឺ ។