ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៣៣:៣៣ ល្ងាច

ក្រសួងមហាផ្ទៃរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ក្រសួងមហាផ្ទៃរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃបានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សានីតិកម អគ្គាធិការរង អគ្គលេខាធិការរង អគ្គនាយករង ថ្នាក់ដឹកនាំ នៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្នងការរាជធានី ខេត្ត អភិបាល រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។