« បឹងកន្សែងនឹងក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង ប្រកប ដោយភាពទាក់ទាញដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ អំឡុងពេល នៃពិធីបុណ្យអុំទូក ខែ១១ ឆ្នាំ២០២៤»
នេះគឺជាការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានថ្លែងក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាស្រម ថ្មីលោកតា ជួង និងលោកតា ខាំឡែន ដែលបានប្រារព្ធធ្វើឡើងនៅ ព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តម អភិបាលខេត្តបន្តថា បឹងកន្សែង ស្ថិតនៅចំកណ្តាលនៃបេះដូងក្រុងបានលុងនៃខេត្តរតនគិរី។ ដូច្នេះដើម្បីលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅបរិវេណជុំវិញរមណីយដ្ឋានបឹងកន្សែងឱ្យសាកសមជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងជាទីកន្លែងកម្សាន្តសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តខេត្ត ឯកឧត្តមបានដាក់ចេញនូវគម្រោងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានមួយនេះអោយរិតតែស្រស់ស្អាត។
ជាក់ស្តែងគម្រោងកែលម្អរ រហេដ្ឋារចនាសម្ព័ន្ធជុំ វិញមាត់បឹងកន្សែង មានការសម្អាតកាយចកដែលដុះលយ
ចូលផ្ទៃបឹងផ្នែកខាងត្បូង មានការពង្រីកផ្លូវដោយធ្វើការចាក់បេតុង ដាក់លូបង្ហូរទឹក រៀបស្នូរបេតុងគែមផ្លូវ រៀបចំការ៉ូឡាចិញ្ចើមផ្លូវ សួនច្បារជុំវិញបឹង និងបំពាក់ភ្លើងបំភ្លឺសាធារណៈជាដើម។ក្នុងនោះក៏បានសម្អាតទីធ្លានៅជុំវិញបរិវេណមាត់បឹងកន្សែងដើម្បីរៀបចំដាក់សួរច្បារ បង់អង្គុយលេង និងកន្លែងហាត់ប្រាណសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ មានការធ្វើរូបសំណាកសត្វដំរី សត្វអក ដែលជាសត្វបក្សី រំលេចក្នុងបទចម្រៀងអធិរាជាសម្លេង
មាសសុិន សុីសាមុត(អកបឹងកន្សែង)និងការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។និយាយរួមធ្វើយ៉ាង
ណាបន្ទាប់ពីការកែសម្អររួចបឹងកន្សែងនឹងក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាតសោភណ្ឌភាពស្រស់បំព្រង ប្រកបដោយភាពទាក់ទាញអំឡុងពេលនៃពិធីបុណ្យអុំទូក ខែ១១ ឆ្នាំ២០២៤។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្នុងខេត្តរតនគិរី ពិជាមានមោទនៈភាពជាខ្លាំងចំពោះការដឹកនាំរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដែលមានចក្ខុវិស័យក្នុងការកសាងនិងអភិវឌ្ឍន៍ខេត្តភាគឥសាន្តមួយនេះជាពិសេសការងារអនាម័យបរិស្ថាន និងការកែលំម្អរសោភ័ណក្រុងបានលុងអោយមានស្រស់សម្អាតមិនចាញ់បណ្តាខេត្តនានានោះឡើយ។
សូមបញ្ជាក់ថា អាស្រម លោកតាជួង និងលោកតាខាំ ឡែន ដែលធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ថ្មី មានទហ៊ំ៥ម៉ែត្រ គុណ ៧ម៉ែត្រ។សាងសង់នៅកន្លែងទីតាំងចាស់ នឹងលើកកម្ពស់អោយខ្ពស់ជាងផ្លូវ៦តឹក៕