ថ្ងៃអាទិត្យ ២២-មិថុនា-២០២៥ ០២:០៩:១៥ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចុះសាកសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចុះសាកសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៥ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញអុជធូបបួងសុំសេចក្តីសុខសេចក្តីចម្រើនពីបារមីថែរក្សាប្រាសាទព្រះវិហារឱ្យជួយថែរក្សាបីបាច់ប្រជាពលរដ្ឋខ្មែរ ក៍ដូចជាកងកម្លាំងជួរមុខទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជាឱ្យឈ្នះគ្រប់មារសត្រូវ ដែលមានគំនិតចង់ឈ្លានពានទឹកដីកម្ពុជា ខណៈដែលឯកឧត្តមស្នងការ អញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាកសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកម្លាំងជួរមុខឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងត្រៀមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់៕


ប្រភព៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ