ឯកឧត្តម គិត ទ្រី៖ CLV DTA បង្កើតឡើងក្នុង គោលបំណងទាញយកផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ អប់រំសុខាភិបាល សន្តិសុខនិងការគ្រប់គ្រង គ្រោះមហន្តរាយ
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម គិត ទ្រី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី ដែលបានថ្លែងប្រាប់ប្រជាពលរដ្ឋ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញ សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅ ស្រុកតាវែង ខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបន្តថា ២៥ឆ្នាំក្រោយកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)ខេត្តរតនគិរី ប្រែមុខមាត់ថ្មីពោលគឺមានអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ទាំងទីក្រុង និងនៅតាមបណ្តាស្រុកនានាមានផ្លូវគមនាគមល្អស្អាត មានប៉ុស្តិ៍សុខភាព មណ្ឌលសុភាព មន្ទីរពេទ្យ សាលរៀន ចាប់ពីបឋមសិក្សា ដល់វិទ្យាល័យគ្រប់ស្រុក។ប្រជាជនមានជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូន ជានជាតិ ដើម ភាគតិច ក៏មាន លក្ខ ណៈ បែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។ មិនដូចការលើកឡើង របស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ទឹកដីអោយទៅប្រទេសជិតខាងនោះទេ។ ជាក់ស្តែងសេដ្ឋកិច្ចខេត្តរនគិរីក្នុងឆ្នាំ២០២៣កន្លងទៅ ផលិតផលក្នុងស្រុកសរុបមានចំនួន ២៨៨លានដុល្លារ និងមាន GDP សម្រាប់ មនុស្ស ម្នាក់ៗមានចំនួន ១.៤២៦ ដុល្លារ។
ឯកឧត្តម គិត ទ្រី បានថ្លែងអំណរចំពោះប្រជាពលរដ្ឋក្នុងខេត្តរតនគិរី និយាយរួម និងនិយាយដោយឡែកប្រជាពលរដ្ឋក្នុងស្រុកតាវែងដែលបានចូលរួមថែរក្សាសុខសន្តិភាព ថែរក្សានូវរាល់សមិទ្ធិផលនានាដែលរាជរដ្ឋាភិបាល និងសូមអោយប្រជាពលរដ្ឋយើងបន្តស្មារតីសាមគ្គីគ្នាក្រោមដំបូលសន្តិភាព។
គួរបញ្ជាក់ផងដែរថា ស្រុកតាវែងស្ថិតក្នុងចំណោមក្រុង ស្រុកទាំង៩នៃខេត្តរតនគិរី។ ស្រុកតាវែងមានព្រំប្រទល់ ខាជើង ជាប់ស្រុកភូវង្ស ខេត្តអត្តពឺប្រទេស ឡាវ,ស្រុក ង៉ុកហូយ ស្រុកសាថៃ និងស្រុកយ៉ាហើដើក្រាយ ប្រទេស វៀតណាម។ បច្ចុប្បន្នស្រុកតាវែងមានការអភិវឌ្ឃន៍រីកចម្រើនគួរអោយកត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គម ។ ប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងនេះ សរបញ្ជាក់អោយឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេស កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV DTAធ្វើអោយស្រុកដាច់ស្រយាលមួយនេះ ប្រែមុខមាត់ថ្មីជាទីមោទនៈ ៕