ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៥៨:២៧ ល្ងាច

សិក្ខាសាលាចាប់ផ្តើមអនុវត្តន៍គម្រោង ការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ នៅក្នុងខេត្តរតនគិរី

សិក្ខាសាលាចាប់ផ្តើមអនុវត្តន៍គម្រោង ការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ នៅក្នុងខេត្តរតនគិរី

សិក្ខាសាលានេះ ធ្វើឡេីងនៅសាលប្រជុំអគារB សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

គោលបំណងនៃអង្គសិក្ខាសាលាគឺដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការងាររៀបចំដែនដី និងនគរូបនីយកម្ម លើកម្ពស់ការយល់ដឹងអំពីសច្ចៈសំខាន់ព្រមទាំងចែករំលែកនូវទស្សនទាន និងបទពិសោធនៃការងាររៀបចំដែនដី និងនគរូបនីយកម្ម និងជំរុញការងាររៀបចំ និងការអនុវត្តការងាររៀបចំដែនដី និងនគរូបនីយកម្មឱ្យកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព។

ថ្លែងបើក អង្គសិក្ខាសាលានេះ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជ្រើសរើសយកខេត្តរតនគិរី ដើម្បីធ្វើជាទីតាំងរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធ ស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នាពេលនេះ ។ 
ឯកឧត្តម ខ័ណ្ឌ ចំណានបានស្នើរអោយសិក្ខាកាមទាំងអស់ចូលរួមមតិយោបល់ ដើម្បីពិនិត្យ ពិភាក្សាឱ្យបានផុលផុស និងបង្ហាញអំពីបទពិសោធន៍ ដែលធ្លាប់បានអនុវត្តជាក់ស្តែងកន្លងមក ធ្វើការចែករំលែកគ្នាទៅវិញទៅមកសំដៅពង្រឹងសមត្ថភាព និងការលើកកម្ពស់ការអនុវត្ត ការងាររៀបចំដែនដី និងនគរូបនីយកម្មនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានផ្លែផ្កា ជាពិសេសបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការល្អដើម្បីដើរលើផ្លូវរួមគ្នាប្រកបដោយឆន្ទៈក្នុងការរៀបចំនូវផែនការអភិវឌ្ឍលើវិស័យរៀបចំដែនដី និងនគរូបនីយកម្មដើម្បីក្នុងការគ្រប់គ្រងទីប្រជុំជនឃុំ សង្កាត់ នៃក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តរតនគិរី៕