ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៤៤:០០ ល្ងាច

អភិបាលខេត្តប៉ៃលិនអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេឡេត៍ ទទឹង៤.២ម៉ែត្រ បណ្តោយ២១ម៉ែត

អភិបាលខេត្តប៉ៃលិនអញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេឡេត៍ ទទឹង៤.២ម៉ែត្រ បណ្តោយ២១ម៉ែត

(ប៉ៃលិន) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលជាអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់ស្ពានបេឡេត៍ ចំនួន១កន្លែង ដែលមានប្រវែង ២១ម៉ែត ទទឹង ៤.២ម៉ែត្រស្ថិតនៅភូមិសួស្ដី ទល់ទៅនឹងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ដោយឃើញនៅចំណុចខាងលើមានការលំបាកឆ្លងកាត់ដោយសារស្ពានឈើមានការទ្រុតទ្រោមខ្លាំងទើបលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនសម្រេចកសាងស្ពានបេឡេត៍ដើម្បីសម្រួលការធ្វើដំណើរនិងដឹកកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋទូទៅ។

ជាមួយគ្នាពលរដ្ឋនៅក្នុងមូលដ្ឋានបានរីករាយសម្បាយចិត្តយ៉ាងខ្លាំងដោយអភិបាលខេត្តប៉ៃលិនបានសាងសង់ស្ពានជូនពួកគាត់ដែលកន្លងមកពិបាកក្នុងកាត់ឆ្លងកាត់ពិសេសដឹកកសិផលតែម្តង។ហើយពលរដ្ឋក៍បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ថ្នាក់ដឹកនាំទាំងអស់ពិសេសលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនដែលតែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់មិនថានៅទីក្រុងឬនៅតំបន់ជនបទជាច់ស្រយាលឡើយទីណាមានទុក្ខលំបាកទីនោះមានវត្តមានឯកឧត្តមអ៊ីឈាននិងលោកជំទាវបានស្រីមុំ៕