ថ្ងៃពុធ ០៤-ធ្នូ-២០២៤ ១២:៥៧:៣៤ ព្រឹក

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការិយាយបោះឆ្នោតលេខ ០០០១ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការិយាយបោះឆ្នោតលេខ ០០០១ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការិយាយបោះឆ្នោតលេខ ០០០១ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
   
ក្នុងឱកាសចុះពិនិត្យការិយាល័យបោះឆ្នោត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះមន្ត្រីការិយាល័យបោះឆ្នោត ក៏ដូចជាគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានរៀបចំការិយាល័យបោះឆ្នោតបានល្អ ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកឆ្នាំ២០២៤។
   
សូមរម្លឹកថា ខេត្តព្រះសីហនុ មានការិយាល័យបោះឆ្នោតនៅតាមក្រុង ស្រុកចំនួន៥ ហើយការបោះឆ្នោតនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ គ្រប់ការិយាល័យបោះឆ្នោតចាប់បើកដំណើការពីម៉ោង ៧ព្រឹក៕