ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៥៧:៥៨ ល្ងាច

ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខា ធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅតាមមូលដ្ឋានឃុំចំនួន៣ នៅស្រុកលំផាត់

ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខា ធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅតាមមូលដ្ឋានឃុំចំនួន៣ នៅស្រុកលំផាត់

នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈ
កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅតាមមូលដ្ឋាន  ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំង០៣ ថ្នាក់ខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីនៃលេខាធិការដ្ឋានខេត្ត អភិបាលរងស្រុក ការិយាល័យជំនាញថ្នាក់ស្រុក មេឃុំ មន្ត្រីឃុំ នៅសាលាឃុំល្បាំង១ ឃុំបាតាង និងឃុំសេដា ស្រុកលំផាត់ និងចុះពិនិត្យស្ថានភាពការគំរាមកំហែងពីការខ្វះទឹកប្រើប្រាស់ នៅទីតាំងជាក់ស្ដែង ដូចជា អណ្ដូងស្នប់ ដែលខូចប្រើប្រាស់មិនបាន ស្រះទឹកសហគមន៍ ដែលកំពុងរីងហួត។

កិច្ចប្រជុំ និងសកម្មភាពចុះពិនិត្យនេះ មានគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងដែលប្រជាពលរដ្ឋនៅមូលដ្ឋានកំពុងជួបប្រទះ និងផ្ដល់អនុសាសន៍មួយចំនួនដល់អាជ្ញាធរស្រុក ឃុំ និងភូមិ យកចិត្តទុកដាក់ខ្ពស់ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងបណ្ដោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះធ្ងន់ធ្ងរពីការខ្វះទឹកប្រើប្រាស់នៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះ ឯកឧត្តម បានណែនាំឱ្យជំនាញអភិវឌ្ឍន៍ជនបទ ចុះជួសជុលបន្ទាន់អណ្ដូងស្នប់ សរុបចំនួន ០៤អណ្ដូង ស្ថិតនៅភូមិសាមុត្រលើ ឃុំសេដា ដើម្បីជួយសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងភូមិ៕