ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:១២:២៣ ល្ងាច

រដ្ឋបាលខេត្តកោះកុងរៀបចំកោះកុងចង្ក្រាន ២០២៤ទទួលអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រដ្ឋបាលខេត្តកោះកុងរៀបចំកោះកុងចង្ក្រាន ២០២៤ទទួលអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កោះកុង÷ រដ្ឋបាលខេត្តកោះកុងរៀបចំ " កោះកុងចង្ក្រាន ២០២៤" ដើម្បីទទួលអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ការរៀបចំព្រឹត្តិការណ៍"កោះកុងសង្ក្រាន ២០២៤" ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ ដែលមាននៅទីតាំង សួនច្បារមុខសាលាខេត្តកោះកុង នៅទីតាំងបរិវេណវត្តទេពនិមិត្ត (ហៅវត្តថ្មី) នៅបរិវេណវត្តជោតញ្ញាណ ធ្នេរសមុទ្រប៉ាក់ខ្លង និងនៅបរិវេណសាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

ការរៀបចំព្រឹត្តិការណ៍ "កោះកុងសង្ក្រាន្ត ២០២៤" នេះ គឺជាការចូលរួមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទ ប្រទេសជាតិមានសុខសន្តិភាព និងស្ថិរ ភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀតដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្ដី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំសាច់ញាតិ បងប្អូនមិត្តភក្រ័នឹងក្រុមគ្រួសារផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏មានការប្រគំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិពណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជា ប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កំម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសសប្បាយ រីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍"កោះកុងសង្ក្រាន្ត ២០២៤នេះ នៅលើទីតាំងខ្លះបានរៀបចំតុបតែងកែលម្អរួចរាល់ នៅលើទីតាំងខ្លះទៀត នៅមិនទាន់បានរៀបចំនៅឡើយ នឹងទីតាំងខ្លះកំពុងមមាញឹក ក្នុងការរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត៕ ដោយ ញុឹប សន