ថ្ងៃអាទិត្យ ២២-មិថុនា-២០២៥ ០២:១៧:៥៩ ព្រឹក

ពិធីលាងសាយភោជន៍ ពាក់កណ្តាលឆ្នាំ២០២៥ នៃក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី (RARA Mid Year Dining-in Night 2025)

ពិធីលាងសាយភោជន៍ ពាក់កណ្តាលឆ្នាំ២០២៥ នៃក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី (RARA Mid Year Dining-in Night 2025)

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រា្តលី ហៅកាត់ថា RARA បានអញ្ជើញចូលរួមពិធីលាងសាយភោជន៍ពាក់កណ្តាលឆ្នាំ ដើម្បីអបអរសាទររាល់សមិទ្ធផលនានានៃរយ:ពេល៦ខែដែលក្រុម RARA សម្រេចបាន។ ពិធីលាងសាយភោជន៍ពាក់កណ្តាលឆ្នាំ បានប្រព្រឹត្តទៅប្រកបទៅដោយបរិយាកាសជាឱឡារឹក ក្រោមការដឹកនាំពី​ លោកឧត្តមនាវីត្រី ផន ឫទ្ធីសក្តិ នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA)​ ព្រមទាំងមានវត្តមានភរិយា និងដៃគូនៃសមាជិកក្រុម RARA ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នាយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។