កិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ទូរសព្ទ)
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចេញល្បាតពួនស្នាក់តាមមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានប្រះឃើញជនសង្ស័យចំនួន០២នាក់កំពុងធ្វើសកម្មភាពជិះម៉តូឆក់ទូរស័ព្ទជនរងគ្រោះតែមិនបានសម្រេច ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បាមចេញប្រដេញបង្ក្រាបបានជនសង្ស័យចំនួន០១នាក់ ដែលជិៈនៅខាងក្រោយ រួមនិងមធ្យោបាយធ្វើសកម្មភាពម៉ូតូម៉ាកស្កូពី ដោយឡែកជនសង្ស័យម្នាក់ទៀតជាអ្នកបើកម៉ូតូបានលោតចុះនិងរត់គេចខ្លួនបាត់មិនដឹងទៅទីណា។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បាននិងកំពុងជំរុញលើការស្រាវជ្រាវ កំណត់អត្តសញ្ញាណមុខសញ្ញាជាបក្ខពួកដែលនៅសេសសល់ ដើម្បីធ្វើការបង្រ្កាបនៅក្នុងវិធានការជំនាញ៕