ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បង្ហាញការគាំទ្រ ឲ្យបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ
ភ្នំពេញ: ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា បានបង្ហាញការគាំទ្រឲ្យលោក ណាត់តាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា បន្ដធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជនប្រជាជននៃប្រទេសទាំងពីរ។
ការលើកឡើងនេះ បានធ្វើឡើង ក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ណាត់ឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ សមាជិកសភាតំណាងរាស្ត្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះនៅវិមានសន្ដិភាព។