ពិធីអបអរសាទរខួបអនុស្សារវរីយ៍លើកទី៦៦ នៃការភ្ជាប់ទំនាក់ទំនងការទូតចិន-កម្ពុជា
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សារវរីយ៍លើកទី៦៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ពិធីអបអរសាទរខួបអនុស្សារវរីយ៍លើកទី៦៦ នេះ ក៏បានភ្ជាប់ជាមួយកម្មវិធីអបអរសាទរការចូលកាន់តួនាទីជា ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា របស់ឯកឧត្តម Wang Wenbin ផងដែរ។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចរដ្ឋសភាធិបតី