ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ គ្រួសារលោកនាយចំណង់ ហាន ស៊ីណែត ជំនួយការ វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន។
អំណោយដែលក្រុមការងារបានប្រគល់ជូនរួមមាន ៖ សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត, ទឹកសុទ្ធ ០២កេស ជាអំណោយសួរសុខទុក្ខផងដែរ៕