ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ១១:៣៣:៤៨ ល្ងាច

នាំខ្លួនសិស្សសាលាវិទ្យាល័យអង្គរជុំពីរក្រុមមកសាកសួរក្រោយបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ

នាំខ្លួនសិស្សសាលាវិទ្យាល័យអង្គរជុំពីរក្រុមមកសាកសួរក្រោយបើកឆាកប្រយុទ្ធគ្នាយ៉ាងអនាធិបតេយ្យ

សៀមរាប: សិស្សវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម បានបើកឆាកប្រយុទ្ធគ្នាបណ្តាលឱ្យរបួសស្រាល ៦នាក់ ហេតុការណ៍នេះនៅវេលាម៉ោង៨ និង៤០នាទីថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ ត្រង់ចំណុច ក្នុងវិទ្យាល័យអង្គរជុំ ស្ថិតនៅ ភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ករណីអំពើហិង្សានេះបង្កដោយសិស្សសាលាវិទ្យាល័យអង្គរជុំ ចំនួនពីរក្រុម ដែល១ក្រុមមានគ្នាចំនួន១០នាក់ បានធ្វើសកម្មភាពប្រើប្រាស់ដំបងវាយទៅសិស្សដូចគ្នា១ក្រុមទៀតមានគ្នា៦នាក់បណ្ដាលឱ្យរបួសស្រាល។
ដោយជនបង្កទាំង១០នាក់ ជាសិស្សដែលកំពុងសិក្សាហើយបទល្មើស ដែលប្រព្រឹត្តនេះមានលក្ខណ:ស្រាលកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអង្គរជុំបានធ្វើការអប់រំដោយមានការចូលរួមពីអាណាព្យាបាល សិស្ស និងនាយករងសាលាក៏បានអនុញ្ញាតិឱ្យត្រលប់ទៅផ្ទះ វិញ៕