ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:២៣:៥០ ល្ងាច

ពិធីសម្ពោធដាក់្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ “ស្ពានជោគជ័យ” ប្រវែង៣០ម៉ែត្រ ទទឹង០៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល

ពិធីសម្ពោធដាក់្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ “ស្ពានជោគជ័យ” ប្រវែង៣០ម៉ែត្រ ទទឹង០៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ចើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ “ស្ពានជោគជ័យ” ប្រវែង៣០ម៉ែត្រ ទទឹង០៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ ហៅ “ស្ពានជោគជ័យ” នៅភូមិពាមផ្ទោលកើត  ឃុំលើកដែក ស្រុកកោះធំ នាពេលនេះ គឺបានប្រព្រឹត្តិទៅ​ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ឱកាសដល់យើងទាំងអស់គ្នាបានជួបជុំគ្នា ទទួលនូវសមិទ្ធផលនានាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន សម្រាប់តភ្ជាប់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាពខ្ពស់ និងបរិយាប័ន្ន។ 

ក្នុងឱកាសនោះផងដែរ ខ្ញុំបាទ សូមចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋ នៅឃុំលើកដែក ដែលទទួលបានផ្លូវ និងស្ពាន សម្រាប់ធ្វើដំណើរ ប្រកបអាជីវកម្ម និងដឹកជញ្ជូន។ កត្តាសុខសន្តិភាព ដែលជាចលករមួយដែលជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផងដែរ។