ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិទី ៤ទេសរដ្ឋមន្ត្រី.គន់.គីម.ជំរុញក្រុមប្រឹក្សានិងអាជ្ញាធរខេត្តត្រូវបំពេញភារកិច្ចឲ្យបានប្រសិទ្ធភាពខ្ពស់
(ឧត្តរមានជ័យ).ឯកឧត្តមទេសរដ្ឋមន្ត្រី.គន់.គីម.ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី 10 ខែមិថុនាឆ្នាំ 2024បានអញ្ជើញជាអធិបតីភាពក្នុងពិធី។ប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិទី 4 ចំនួន 19 រូបព្រមទាំងបានក្រើនរំលឹកឱ្យក្រុមប្រឹក្សានិងអាជ្ញាធរខេត្តឧត្តរមានជ័យត្រូវបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈនិងធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តឧត្តមានជ័យថ្ងៃនេះបានរៀបចំនូវសាលប្រជុំសាលាខេត្តឧត្តមានជ័យដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃអភិបាលខេត្តឧត្តរមានជ័យនិងអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីគន់គីមបានមានប្រសាសន៍ថាក្រុមប្រឹក្សាអភិបាលខេត្តនៅថ្នាក់ក្រោមជាតិដែលត្រូវប្រកាសចូលកាន់ដំណែងថ្មីត្រូវរៀបចំសមត្ថភាពថ្មី។ពាក់ព័ន្ធនឹងការរៀបចំចាត់ចែងការងារạប្រកបទៅដោយលក្ខណៈពិសេសហើយក្រុមប្រឹក្សាថ្នាក់ខេត្តក្រុងស្រុកត្រូវរៀបចំធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋាន។។
ឯកឧត្តមទេសរដ្ឋមន្ត្រីជំរុញឲ្យក្រុមប្រឹក្សានិងអាជ្ញាធរខេត្តត្រូវតែតាមដានកិច្ចការងារនៅតាមមូលដ្ឋានឲ្យកាន់តែច្បាស់លាស់រឿងដែលនៅសេសសល់ត្រូវយកមកដោះស្រាយក្នុងអង្គប្រជុំអំពីការលំបាកងាយស្រួលឱ្យអង្គប្រជុំលោកបានស្ដាប់ពីព្រោះអាជ្ញាធរខ្លះដែលទទួលការងារតាមស្រុកគាត់ពុំហ៊ានរាយការណ៍យើងជាក្រុមប្រឹក្សាខេត្តតំណាងឲ្យប្រជាជនដែលគាត់បោះឆ្នោតតែងតាំងដោយព្រះរាជក្រឹត្យដូច្នេះហើយយើងជាក្រុមប្រឹក្សាខេត្តមានអំណាចផ្ដល់យោបល់ទាក់ទិនដើម្បីធ្វើការកែលម្អធ្វើឲ្យដំណើរការអភិវឌ្ឍន៍ក្នុងខេត្តឧត្តរមានជ័យបានរីកចម្រើនដើរទៅមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តទៀតថាចំពោះរដ្ឋបាលខេត្តត្រូវរៀបចំចាត់ចែងឲ្យមានការិយាកល័យជាប្រព័ន្ធនៃសេនាធិការដើម្បីចាប់ផ្ដើមធ្វើការមួយចំនួនដែលអនុវត្តដោយក្រុមការងារក្រុមប្រឹក្សារាជធានីខេត្តដែលបានអនុវត្តក្នុងរយៈពេលកន្លងមកហើយសមាជិកក្រុមប្រឹក្សាថ្មីត្រូវប្រកាសនៅទ្រព្យសម្បត្តិនិងបំណុលរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយមិនឲ្យលើសពី 30 ថ្ងៃបន្ទាប់ពីប្រកាសចូលកាន់តំណែងនេះ។ឈឹម.កុសល់។