ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:៥១:៤១ ល្ងាច

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤វគ្គជម្រុះ ៨ក្រុមចុងក្រោយ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤វគ្គជម្រុះ ៨ក្រុមចុងក្រោយ!

នៅព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ វគ្គជម្រុះ ៨ក្រុមចុងក្រោយ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក ដោយមានការចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ មេបញ្ជាការវរសេនាតូច នាយ-នាយរង អាវុធហត្ថជាច្រើនរូបទៀតផងដែរ។

ដោយក្នុងនោះ យើងបានរកឃើញក្រុមដែលឡើងទៅវគ្គ ៤ក្រុមចុងក្រោយ រួមមាន ៖ 
១-ក្រុមអធិរាជគ្រុឌរាជធានី
២-ក្រុមអាវុធហត្ថខណ្ឌ៧មករា
៣-ក្រុមសហរាជ្យ 
៤-ក្រុមនាគា 
ដែលក្រុមទាំង០៤ នេះ នឹងត្រូវប្រកួតជម្រុះបន្តទៀត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ភ្នំពេញក្រោន ដើម្បីជ្រើសរើសក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

គោលបំណង នៃការរៀបចំការប្រកួតកីឡាបាល់ទាត់នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺដើម្បីនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ស្របតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជលើផ្ទៃប្រទេស ជាពិសេសការគាំទ្រវិស័យកីឡាបាល់ទាត់ គឺឆន្ទៈដ៏មុតមាំរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានតាំងពីលោកនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមកម៉្លេះ៕