ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:២៤:៥៤ ល្ងាច

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាព ជូនយោធិននារីលំហែមាតុភាព

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាព ជូនយោធិននារីលំហែមាតុភាព

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានរៀបចំកម្មវិធីប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ និង​ថ្នាក់​ដឹកនាំ​នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនយោធិននារីសម្រាកលំហែមាតុភាពចំនួ៤រូប ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​ មួយ​លាន​រៀល​ ក្នុង​នោះ​ថវិកា​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ចំនួន​ ៨០,០០០,០០០​ រៀល​  និង​ថវិកា​របស់​យោធិន​នារី​ រួម​ជាមួយ​ថ្នាក់​ដឹកនាំ​ចំនួន​២០០,០០០​រៀល​ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើយអានសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការពារជាតិ ជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាព ដែលក្នុងម្នាក់ៗចំនួន៨០០.០០០រៀល ដើម្បី ថែបំប៉នសុខភាពក្រោយពេលសម្រាលបុត្រ  និង​ក្នុង​ពេល​សម្រាក​លំហែ​មាតុភាព​ ។ 

លោកស្រី​វរសេនីយ៍​ទោ យូ​ មុន្នី​រ័ត្ន នាយ​សេនា​ធិការ​រង​ និង​ជាប្រធាន​ក្រុម​ការងារ​យ៉េនឌ័រ​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​សូមគោរព​ថ្លែង​អរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​សុខ​ទុក្ខ​ និង​សុខភាព​របស់​យោធិន​នារី​ក្នុង​ពេល​សម្រាក​លំហែ​មាតុភាព​ និង​បាន​ប្តេជ្ញា​ចិត្ត​គោរព​ប្រតិបត្តិ​យ៉ាង​មុឺងម៉ាត់​តាម​បទ​វិន័យ​ទូទៅ​និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​របស់​កង​យោធពលខេមរភូមិន្ទ​ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូស​បញ្ជាក់​អំពី​ការរីកចម្រើនថ្មី ក្រោមការដឹកនាំប្រកបដោយភាពឈ្លសវៃ​ និង​មុឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា  ។  ហើយ​នៅ​ពេល​ខាងមុខ​នេះ​គម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ និងត្រូវបេីកការដ្ឋានស្ថបនា​ដែលបានផ្តល់ផលប្រយោជន៍ដ៍សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ​ និងផលប្រយោជន៍របស់ប្រជាជន​កម្ពុជា ។  នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឯកឧត្ដម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងគិតគូរដោះស្រាយជីវភាព និងសុខុមាលភាព ជូនយោធិនគ្រប់រូប ពិសេសយោធិននារី  ដែលបានសម្រាកលំហែមាតុភាពត្រូវបានទទួលប្រាក់គោលនយោបាយក្នុងការថែទាំសុខភាព មាតានិងទារក ។​ 

ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​សំណូមពរដល់យោធិននារីគ្រប់រូប ត្រូវខិតខំថែរក្សាសុខភាព និងបំពេញកាតព្វ កិច្ចជាភរិយាល្អ មាតាល្អ និងជាមេគ្រួសារដ៏ល្អនៅក្នុងក្រុមគ្រួសារនីមួយៗ ប្រកបដោយសុភមង្គល និងក្រោយពេលបញ្ចប់ក្នុងការសម្រាកច្បាប់តាមការកណត់​នៃ​ការលំហែមាតុភាព ត្រូវអញ្ជើញមកបំពេញការងារ​នៅក្នុងអង្គភាព តាមភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ  ៕