ឯកឧត្តម នេត្រ ភក្ត្រា៖ រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug មានអ្នកទាញយក និងប្រើប្រាស់សរុបបានចំនួន ៨ ៦០៤ នាក់
រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug https://nodrugsnacd.com/download_kh ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី២៣ (https://nodrugsnacd.com/download_kh) ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨ ៦០៤ នាក់។ នេះជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តមបានថ្លែងថានេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម និងមានជំនឿថាចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់។