បាតុភូតធម្មជាតិភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានវាយប្រហារដួលរលំផ្ទះសម្បែងប្រជាពលរដ្ធអស់ចំនួន៨ខ្នងផ្ទះសារជាថ្មីក្នុងខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ)គេសង្កេតឃើញថា ចាប់តាំងពីភ្លៀងកក់រួចមកមានផ្ទះបងប្អូនប្រជាពលរដ្ធចំនួន៨ខ្នងផ្ទះត្រូវបានដួលរលំបាក់ទាំងស្រុងនឹងខ្លះទៀតបណ្តាលឲ្យរងការខូតខាតរបើកបុើងដំបូលផ្ទះអស់សារជាថ្មីដោយសារតែកត្តាគ្រោះធម្មជាតិមានភ្លៀងធ្លាក់លាយឡំទៅនឹងខ្យល់កន្ត្រាក់បំផ្លិចបំផ្លាញកាលពីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ម្សិលមិញនេះធ្វើឲ្យប៉ះពាល់ចំនួន២សង្កាត់ ទី១សង្កាត់បន្សាយរាក់ នឹងទី២សង្កាត់បុស្បូវ ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីទទួលបានពត៌មានមកថា កាលពីម្សិលមិញនេះមានផ្ទះប្រជាពលរដ្ធត្រូវបានដួលរលំចំនួន៨ខ្នងផ្ទះស្ថិតនៅត្រង់ចំណុចខាងលើជាក់ស្តែងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៨នឹង០០នាទី លោក វរសេនីយ៏ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំងចំនួន ២០ នាក់ ចូលរួមអមដំណើរ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង ដឹកនាំក្រុមការងារ អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ អស់់សរុបចំនួន ០៨ ខ្នង កាលពីល្ងាចថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧នឹង៣០ នាទី នៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ និង ភូមិអូរព្រាល សង្កាត់បុស្បូវ ក្នុងនោះមាន៖
សង្កាត់បុស្បូវ ភូមិអូរព្រាល ខូចខាតដំបូល ចំនួន ៧ ខ្នង ។សង្កាត់បន្សាយរាក់ ភូមិកំណប់ ដួលរលំខូចខាតទាំងស្រុង ចំនួន ១ ខ្នង (ទំហំ ៦ម × ៨ម សង់ពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី) ។
គួររំលឹកថា ករណីរងការខូតខាតដោយសារតែគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ អាជ្ញាធរសង្កាត់កំពុងនឹងរៀបចំរបាយករណ៍លម្អិតអំពីការខូចខាតជាក់ស្តែង ដើម្បីស្នើសុំសម្ភារៈទៅ ក្រុមការងារចុះជួយសង្កាត់បន្តទៀតសម្រាប់ធ្វើការជួសជុលឲ្យប្រជាពលរដ្ធបានរស់នៅជាធម្មតាវិញ។
សូមជម្រាបផងដែរថា ចំពោះបាតុភូតធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់កាលពីថ្ងៃម្សិលមិញនេះដែរពុំមានប៉ះពាល់ដល់អាយុជីវិតនឹងសត្វពាហន:អ្វីឡើយគ្រាន់តែខូតខាតផ្ទះសម្បែងតែប៉ុណ្ណោះ ហើយមួយទៀតបន្ទាប់ពីមានករណីខ្យល់កន្ត្រាក់នោះកើតឡើងរួច មកអាជ្ញាធរក្រុងសំរោង ចុះដឹកនាំកម្លាំងពាក់ព័ន្ធជួយអន្តរាគមន៏ជួសជុលភ្លាមៗផងដែរ។