សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតបានថ្នាំញៀនចំនួន៣៥កញ្ចប់ក្នុងនោះឆែកឆេររកឃើញអាវុធវែងខ្លី៣ដើម គ្រាប់បែកដៃ៣គ្រាប់នឹងដាវសុាំម៉ូរ៉ៃចំនួន២ដើមថែមទៀត
(ឧត្តរមានជ័យ)បញ្ជូនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាដ៏សកម្មនឹងគ្រោះថ្នាក់បំផុតទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យអនុវត្តទៅតាមនីតិវិធីច្បាប់ខណ:នៅពេលកម្លាំងជំនាញឃាត់ខ្លួនបានរួមជាមួយនឹងថ្នាំញៀនចំនួន៣៥កញ្ចប់ក្នុងនោះឆែករកឃើញអាវុធ ៣ដើម មានគ្រាប់២៦គ្រាប់ គ្រាប់បែកដៃចំនួន៣ គ្រាប់នឹងដាវសុាំម៉ូរ៉ៃចំនួន២ដើមថែមទៀត នេះបើតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចជំនាញកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៤នាចុងសប្តាហ៏កន្លងទៅថ្មីៗនេះតែម្តង។
គួររំលឹកថា កិច្ចប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មខាងលើនេះដែរធ្វើឡើងនៅអំឡុងថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៧និង១០នាទីកន្លងទៅនេះ បន្ទាប់ពីទទួលបាននូវបទបញ្ជាពីលោកឧត្តម សេនីយ៏ទោ ខូវលី ស្នងការខេត្ត លោកឧត្តមសេនីយ៍ត្រីស៊ឹម វណ្ណ: ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងប្រចាំបញ្ជ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងប្រាសាទនិងប៉ុស្តិ៍នគរបាលបាក់អន្លូង ចុះធ្វើការស្រាវជ្រាវសុើបអង្កេតរហូតឈានដល់ការកំណត់មុខសញ្ញាបាននឹងបង្ក្រាបករណី ចែកចាយ ជូញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់និងប្រើប្រាស់អាវុធ ជាតិផ្ទុះ ខុសច្បាប់ នៅលើផ្លូវលំក្រាលគ្រួសក្រហមមួយកន្លែង ស្ថិតនៅក្នុងភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ ដែលជាមុខសញ្ញាដ៏សកម្មចំនួន០១នាក់មានឈ្មោះដូចខាង÷
១/ឈ្មោះ សេង វុទ្ធី ហៅវិទ្ធីភេទប្រុស អាយុ ៣២ឆ្នាំ មុខរប មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
បើយោងតាមរបាយការណ៏ពីសមត្ថកិច្ចជំនាញបានអះអាងថា នៅចំពោះមុខដោយបានដកហូតវត្ថុតាងរួមមាន:
១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន៣០កញ្ចប់តូចនិង០៥កញ្ចប់់ធំ និងបានបន្តចុះឆែកឆែកដល់លំនៅដ្ឋានជនសង្សយ័ខាងលើស្វែងរកឃើញនិងបានដកហូតសម្ភារ :ពាក់ពន្ធ័អាវុធមួយចំនួនថែមទៀតមានដូចខាងក្រោម÷
១/ប្រភេទអាវុធ ម៉ាក សេកាសេ (CKC)ចំនួន០១ដើម។
២/គ្រាប់កាំភ្លើងចំនួន២៦គ្រាប់។
៣/កាំភ្លើងកែច្នៃចំនួន០២ដើម វែង០១ដើម និងខ្លី០១ដើម។
៤/គ្រាប់បែកកែច្នៃចំនួន០៣។
៥/ដាវចំនួន០២ដើម។
៦/ទូរសព្ទ័ដៃម៉ាករ៉េមមី ចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់កាលពីអំឡុងថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៤ចុងសប្តាហ៏កន្លងទៅនេះ។ឈឹម.កុសល