ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:២០:៤១ ល្ងាច

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ

នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក សមាជិក សមាជិកា អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។

កិច្ចប្រជុំ​មានរបៀបវារៈដូចខាងក្រោម៖

១. មតិបើក និងដឹកនាំអង្គប្រជុំ
២. បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ
៣. របាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំបង្កេីតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​ ស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​
៤. ការចូលរួមមតិយោបល់របស់សមាជិកអង្គប្រជុំ
៥. មតិបូកសរុបបិទអង្គប្រជុំ។ 

ក្រុមការងារអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ បានរាយការណ៍ អំពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន​ ខូប៊ឺ​ ភែកឃីជីង​ (ខេមបូឌា​)​ ឯ.ក​ មានទុនចុះបញ្ជី ១.៥០០.០០០ដុល្លាអាមេរិក និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លាអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ​ ឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ​ និងរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរួចមក​ អង្គប្រជុំបានសម្រេចដូចខាងក្រោម៖
-ឯកភាពលេីសំណេីស្នេីសុំវិនិយោគនេះ​ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្តព្រះសីហនុ​
-មន្ទីរ​ឧស្សាហកម្ម​ វិទ្យា​សាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ខេត្ត​ និងលេខាធិការដ្ឋា​នអនុគណៈកម្មាធិការវិនិយោគខេត្ត​ ត្រូវរៀបចំសេចក្តីសម្រេចបង្កេីតរោងចក្រជូនដល់ក្រុមហ៊ុន​ ឱ្យបានឆាប់រហ័ស​ 
-មន្ទីរ​អង្គភាពជំនាញ​ ត្រូវចេញអាជ្ញាបណ្ណ​ ឬបញ្ជិកានានា​ ដែលក្រុមហ៊ុនស្នេីសុំ​ ទៅតាមការទទួលប្រតិភូកម្មពីក្រសួងស្ថាប័នសាមីរៀងខ្លួន
-ក្នុងករណីអាជ្ញាបណ្ណ​ ឬបញ្ជិកានានា​ ដែលក្រុមហ៊ុនស្នេីសុំ​ ដែលមិនទាន់បានប្រតិភូកម្ម​ មន្ទីរ​អង្គភាពសាម៉ី ត្រូវដេីរតួនាទីតាមយន្តការច្រកចេញចូលតែមួយ​ ដោយត្រូវយកសំណុំឯកសារពាក់ព័ន្ធ​ ជូនក្រសួងស្ថាប័នសាមី ដេីម្បីពិនិត្យសម្រេច។