ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:២១:០៩ ល្ងាច

លោក ចេង ឌីណា អភិបាល​ នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល​ ចុះសំណេះសំណាលសួរសុខទុក្ខ​ជាមួយប្រជាកសិករដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងកង្វះទឹកធ្វើស្រែប្រាំង និងចុះពិនិត្យមេីលទីតាំងបូមទឹក​

លោក ចេង ឌីណា អភិបាល​ នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល​ ចុះសំណេះសំណាលសួរសុខទុក្ខ​ជាមួយប្រជាកសិករដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងកង្វះទឹកធ្វើស្រែប្រាំង និងចុះពិនិត្យមេីលទីតាំងបូមទឹក​

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ លោក ចេង ឌីណា អភិបាល​ នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយលោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសុិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ​ជាមួយប្រជាកសិករដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងកង្វះទឹកធ្វើស្រែប្រាំង និងចុះពិនិត្យមេីលទីតាំងបូមទឹក​ នៅចំនុចអូរចក ភូមិតាំងឬស្សី ឃុំរកាជន្លឹង ,ចំនុចព្រែកស្តី ភូមិព្រៃលាស់ និងចំនុចព្រែកតាជា ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

នាឱកាសនេះ លោកអភិបាលស្រុក បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តមអភិបាលខេត្ត សូមជួយចែករំលែកនូវសេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលបានទទួលរងនូវគ្រោះរាំងស្ងួត កង្វះទឹកធ្វើស្រែប្រាំងរបស់ប្រជាកសិករ និងបានគិតគូរនូវទុក្ខលំបាករបស់កសិករដោយសារគ្រោះធម្មជាតិនេះ និងលើកទឹកចិត្តដល់កសិករឲ្យខិតខំជំនះឲ្យបាននូវរាល់បញ្ហា ហើយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ ខិតខំប្តេជ្ញាចិត្តដើម្បីរិះរកគ្រប់មធ្យោបាយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ 

ក្នុងនោះ លោកអភិបាលស្រុក រួមជាមួយនឹងមន្ទីរពាក់ព័ន្ធ បាននាំយកប្រេងម៉ាស៊ូតមួយចំនួន របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ឧបត្ថម្ភជូនអាជ្ញាធរភូមិឃុំ ដើម្បីទុកប្រើប្រាស់សម្រាប់បូមទឹកជួយស្រែប្រាំងរបស់ប្រជាកសិករជាបណ្តោះអាសន្នផងដែរ។