ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:០៨:០១ ល្ងាច

កិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារ កាំបូឌីយ៉ាណា

កិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារ កាំបូឌីយ៉ាណា

រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ 

កិច្ចសន្ទនាថ្នាក់ជាតិនេះ ធ្វើឡើងក្នុងគោលបំណង៖ ចែករំលែក និងពិភាក្សាអំពីវឌ្ឍនភាព មេរៀនបទពិសោធន៍ល្អៗ បញ្ហាប្រឈមជាអាទិភាព និងអនុសាសន៍នានា ពាក់ព័ន្ធនឹងតម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដោយផ្អែកលើលទ្ធផលពីកិច្ចសន្ទនាថ្នាក់ខេត្ត និងថ្នាក់ស្រុក និងរៀបចំផែនការសកម្មភាពរួមគ្នាក្នុងការឆ្លើយតប និងដោះស្រាយចំពោះអនុសាសន៍ និងបញ្ហាប្រឈមនានា ដោយមានការគាំទ្រពីភាគីពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនៅថ្នាក់ជាតិ។