សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ៧ឃុំ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនឃុំស្វាយអង្គ នាព្រឹកថ្ងៃថ្ងៃអង្គារ៍ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស និងសូមកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងស្រុកស្វាយជ្រំ ក៏ដូចជា ខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ ២០២៤ ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន ។ ជាពិសេស គណបក្សគ្រប់ថ្នាក់ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវនូវសេចក្តីថ្លែងការណ៍ លេខ ០០២ គជប ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសេចក្តីប្រកាសព័ត៌មាន លេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បីសំដៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕