លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤
លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន៣២គ្រឿង, ម៉ូតូ ចំនួន៤៦គ្រឿង)
១. ល្មើសជាតិស្រវឹង ចំនួន៤៥គ្រឿង
+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន១៣គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន៥នាក់
-អ្នកបើកបររថយន្ត ចំនួន៨នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣២គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១៧នាក់
-អ្នកបើកបររថយន្ត ចំនួន១៥នាក់
២. បទល្មើសផ្សេងៗ ចំនួន៣៣គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន២៤គ្រឿង
-រថយន្តគ្មានប័ណ្ណបើកបរ ចំនួន៩គ្រឿង