ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:៣២:៣២ ល្ងាច

សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ

សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ

(ខេត្តឧត្តរមានជ័យ)កាលពីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០២៤នេះមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅក្នុបរិវេណសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃគង់នៅវត្តទូទាំងខេត្តចំនួន៩៨វត្ត នឹងប្រជាពុទ្ធិបរិស័ទប្រមាណជាបីរយជាងអង្គនាក់ ព្រមទាំងលោកលោកស្រីមន្ត្រីរាជការមកពីតាមបណ្តាអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផ្សេងទៀត។

លោកឆឹមតឿ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យបានឡើងអានរបាយការណ៏ ដោយលើកឡើងថា ជួសមុខឲ្យមន្ទីរធម្មការនិងសាសនា និងសាលាគណខេត្តទាំងពីគណ: សូមប្រគេននិងជម្រាបជូនសម្តេច ព្រះអធិបតី និងអង្គពិធីទាំងមូល ព្រះមេត្តា និងមេត្តាជ្រាបថា អនុសំវច្ឆរៈមហាសន្និបាត តែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងមន្ទីធម្មការ និងសាលាគណ:ខេត្តទាំងពីរគណ:។

ឯកឧត្តមសង់រីហា អភិបាលរងខេត្តឧត្តរមានជ័យបានមានប្រសាសន៏ថា ការអនុវត្តសង្ឃប្រកាសអនុវច្ឆរមហាសន្និបាតមន្ត្រីសង្ឃកន្លងទៅ ធ្វើឡើងដើម្បីបូកសរុបនិងពិនិត្យមើលលទ្ធផលនៃការពិភាក្សាពិគ្រោះផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្នសំដៅពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌ ព្រះវិន័យ ដើម្បីអភិវឌ្ឍន៏គតិយុត្តិដែលមានស្រាប់។

សម្តេចព្រះសក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះរាជតំណាងគណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីការថា ថ្ងៃនេះជាទិវាមួយប្រកបដោយនក្ខឬក្សអធិកអធម និងពោរពេញដោយមនោសញ្ចេតនា សោមនស្សរីករាយក្រៃលែងសម្រាប់ព្រះសង្ឃទាំងពីរគណ: ក៏ដូចជាមន្ទីរធម្មការនិងសាសនា ដែលបានទទួលស្វាគមន៏និងធ្វើបដិសណ្ធារកិច្ច ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការបម្រើជាតិសាសនា ក្នុងពិធីបើកការផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នៅក្នុងខេត្តឧត្តរមានជ័យនាឪកាសនេះ។

សូមជម្រាបថា ការរៀបចំប្រារព្វពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ដែលប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណសាលប្រជុំនៃមន្ទីរធម្មការនិងសាសនាខេត្តឧត្តរមានជ័យរយ:ពេលពេញមួយថ្ងៃនេះផងដែរក៏បានបិទបញ្ចប់នៃអង្គសន្និបាតនារសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២៤នេះដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម លន់មុនីរតនា រដ្ធលេខាធិការតំណាងឯកឧត្តមបណ្ឌិត ចាយបូរិន រដ្ធមន្ត្រីក្រសួងធម្មការនិងសាសនា ប្រកបដោយភាពរលូនល្អប្រសើរផងដែរ។