ថ្ងៃសៅរិ៍ ២២-កុម្ភៈ-២០២៥ ១២:៣៩:០៦ ល្ងាច

៥នាក់ស្លាប់ មានមន្រ្តីអាវុធហត្ថ៤នាក់ ក្នុងហេតុការណ៍ ចរាចរណ៍ នៅស្រុកលំផាត់

៥នាក់ស្លាប់  មានមន្រ្តីអាវុធហត្ថ៤នាក់  ក្នុងហេតុការណ៍ ចរាចរណ៍ នៅស្រុកលំផាត់

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបហ្កឡេីងរវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែន បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤:៣០រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់។

ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានប្រាប់បណ្តាញព័ត៌មាន ថា អ្នកស្លាប់ទាំង៥នាក់ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាអ្នកបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន។ អ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕