ថ្ងៃសៅរិ៍ ២២-កុម្ភៈ-២០២៥ ១២:០៤:១៩ ល្ងាច

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ការកំណត់លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការបង្កើត ការលុបចោលការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យ ការកំណត់លក្ខណវិនិច្ឆ័យ និងនីតិវិធីនៃការបង្កើត ការលុបចោលការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រីតំណាងនាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យ ពិភាក្សា និងកែសម្រួលទៅលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ នៃព្រះរាជាណាចក្រកម្ពុជា ដោយសិក្សាពីទិន្នន័យដែលបានប្រមូលពីរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងសូចនាករនានាដែលបានសិក្សាពីប្រទេសមួយចំនួនផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ