នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដាក់ចេញនូវទិសដៅការងារ ១១ ចំណុច សម្រាប់អនុវត្តបន្តឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដាក់ចេញនូវទិសដៅការងារ ១១ ចំណុច ជូនដល់ នាយករងមន្ទីរ លោកវរសេនីយ៍នាយការិយាល័យទាំង១១ និងលោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីអនុវត្តផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងផ្អែកតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសលើការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ( Database System ) ការគ្រប់គ្រង ដីកា និងការអនុវត្តដីកា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕