ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនផលិតបរិក្ខារពេទ្យ ដើម្បីធ្វើបទបង្ហាញពីការវិនិយោគ និងសាងសង់រោងចក្រ នៅក្នុងស្រុកជុំគិរី
ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឱ្យលោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតបរិក្ខារពេទ្យ ដើម្បីបង្ហាញពីការវិនិយោគ និងសាងសង់រោងចក្រ ដែលមានទីតាំងនៅក្នុងស្រុកជុំគិរី ហើយរោងចក្រនេះ នឹងអាចផ្តល់ការងារចំនួន ៣ ០០០កន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសំដែងនូវការត្រេកអរ និងស្វាគមន៍ចំពោះការវិនិយោគ និងបង្កើតរោងចក្រផលិតបរិក្ខារពេទ្យក្នុងខេត្តកំពត ព្រោះអាចផ្តល់ការងារជូនកូនក្មួយដែលរស់នៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់៕
ប្រភព៖ រដ្ឋបាលខេត្តកំពត