ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ០៨:៣០:១១ ព្រឹក

សេចក្តីបំភ្លឺចំពោះ ករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោនឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើ

សេចក្តីបំភ្លឺចំពោះ ករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោនឈ្មោះ Franco du Toit ថាសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីយប់អធ្រាត្រថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវហើ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ រាល់ការសរសេរសារបង្ហោះរបស់ជនបរទេសខាងលើចោទប្រកាន់មកលើសមកិច្ចអនុវត្តច្បាប់នៅលើកំណាត់ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង នោះ គឺសមត្ថកិច្ចសូមធ្វើការបដិសេធទាំងស្រុង មិនដូចការលើកឡើងរបស់ជនបរទេសនេះទេ។

នៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BH-9456 បើកបរក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យបានឃាត់ហៅដើម្បីធ្វើការត្រួតពិនិត្យសួរនាំ។

បន្ទាប់មកសមត្ថកិច្ចឱ្យគាត់សហការផ្លុំធ្វើតេស្ដរកជាតិស្រវឹង ជាក់ស្ដែងឃើញមានជាតិស្រវឹង ០.៩១ មីលីក្រាមក្នុងមួយលីត្រខ្យល់ និងបានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោងមាត្រា ១០ថ្មី នៃអនុក្រិត្យលេខ ៣៩ អ ន ក្រ. បក និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេបើមិនដូច្នោះទេត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែកមកយកម៉ូតូ។

បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាកតាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។ ក្រោយមកសមត្ថកិច្ចបានណែនាំឱ្យជនបរទេសនេះហៅពួកម៉ាកដែលមិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមកពួកម៉ាកគាត់បានមកទទួលហើយសមត្ថកិច្ចអនុញ្ញាតឱ្យពួកម៉ាកជនបរទេសនេះជិះម៉ូតូធំរបស់គាត់ដឹកចេញទៅបាត់។

ចំពោះជនបរទេសខាងលើ សមត្ថកិច្ចបានស្រាវជ្រាវគឺគាត់ធ្វើការជាឌីជេនៅក្លឹបមួយ ប៉ុន្តែគាត់ត្រូវបានក្លឹបបណ្តេញចេញពីការងារ និងទៅធ្វើការងារក្នុងក្លឹបផ្សេង ឱ្យចូលខ្លួនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសមត្ថកិច្ចសួរនាំពីព្រោះការចុះអនុវត្តច្បាប់នេះសមត្ថកិច្ចអនុវត្តច្បាប់ចំពោះជនទូទៅមិនថាជនជាតិខ្មែរ ឬជនបរទេសនោះទេ ឱ្យចូលរួមគោរពច្បាប់។ការអនុវត្តច្បាប់នេះដោយវិជ្ជាជីវៈ និងតាមគោលការណ៍ច្បាប់៕