ថ្ងៃព្រហស្បតិ៍ ២០-មិនា-២០២៥ ០២:១២:០៤ ល្ងាច

សមត្ថកិច្ចខណ្ឌបឹងកេងកង ឃាត់ជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

សមត្ថកិច្ចខណ្ឌបឹងកេងកង ឃាត់ជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទ

ភ្នំពេញ : បុរស២នាក់កំពុងដេកលង់ដែលធ្វើការហាងផ្នែកសន្តិសុខវេនយប់ព្រឹកឡើងដេកហើយជនសង្ស័យម្នាក់ជិះកង់បន្លំចូលក្នុងហាងលួចយកទូរស័ព្ទសម្រេចបានចំនួន២គ្រឿងកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញជនសង្ស័យមានការសង្ស័យឆែកត្រួតពិនិត្យឃើញទូរស័ព្ទជាប់លេខកូដក៏ឃាត់សាកសួរនាំទើបដឹងថាលួចរបស់សន្តិសុខ២នាក់លុះដល់សមត្ថកិច្ចស្រាវជ្រាវទើបជនរងគ្រោះដឹងខ្លួនថាបាត់ទូរស័ព្ទចំនួន២គ្រឿងសមត្ថកិច្ចនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី០៧ ខែ កុម្ភ: ឆ្នាំ ២០២៥នៅចំណុចផ្លូវ២៧៨ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកងហើយបាននាំទីតាំងកើតហេតុនៅចំណុចហាងបុប្ជាជ្រាយដែន តាមផ្លូវ៤៣០ ស្ថិតនៅភូមិ១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ៕