បុរស០២នាក់បានស្លា.ប់.ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខេត្តបាត់ដំបង!
យ៉ាងហោចណាស់បុរស០២នាក់បានស្លា.ប់.ភ្លាមៗគៀបជាប់និងក្បាលរថយន្តនិងម្នាក់ទៀតរងរបួសស្រាល ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់់ចរាចរណ៍នៅវេលាម៉ោង ១១និង២០ នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហាយវ៉េ ស្ថិតក្នុងភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋបានអោយដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយរថយន្តច្នៃពណ៌ខៀវ០១គ្រឿង បានដឹកដើមកាស្យាពេញ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវកោង ក៏បានយោករ៉េចង្កូតទៅបុករនាំងខាន់ចែកទ្រូងផ្លូវបណ្តាលអោយដាច់ខ្សែធ្នាក់ឈើរាយប៉ាយ និងជម្រុលទៅបុកអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ផ្អិបទៅហ្នឹងចង្កូតបណ្តាលអោយបែកមុខនិងទ្រូងស្លា.ប់០២នាក់ភ្លាមៗ និងម្នាក់ទៀតលោតរួចខ្លួនរងរបួសស្រាល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុប្រគល់សពអោយខាងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តខាងលើត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីចាត់ការតាមនីតិវីធី។