ថ្ងៃច័ន្ទ ០៦-ឧសភា-២០២៤ ០៧:៤៧:៣៤ ល្ងាច

រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល បានដឹកនាំ អគ្គនាយកអគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់ នាយ ពលទាហាន នាយ ពលនគរបាល សមរភូមិមុខទិសប្រាសាទតាមាន់

រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល បានដឹកនាំ អគ្គនាយកអគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់ នាយ ពលទាហាន នាយ ពលនគរបាល សមរភូមិមុខទិសប្រាសាទតាមាន់

ខេត្តឧត្តរមានជ័យ៖ ព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល បានដឹកនាំ អគ្គនាយកអគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់ នាយ ពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ ៤២ និង នាយ ពលនគរបាល ការពារព្រំដែនគោកលេខ ៧០២ ដែលឈរជើងការពារតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនៅ ទីបញ្ជាការ វរសេនាតូចលេខ ៤២២ កងពលតូចថ្មើរជើងលេខ ៤២ ។

ក្នុងនោះផងដែរ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ដល់ នាយ ពលទាហាន នាយ ពលនគរបាល ផងដែរ។ ឯកឧត្តម បាននាំយកនូវអំណោយគ្រឿងបរិភោគមួយចំនួនធំនឹង ថវិកាជូនដល់កងពលតូចថ្មើរជើងលេខ៤២ និង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ទុកសំរាប់ផ្គត់ផ្គង់កងទ័ព កងនគរបាល ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ឯកឧត្ដម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក អគ្គនាយក អគ្គិសនីកម្ពុជា និងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដល់បងប្អូនកងទ័ព កងនគរបាលដែលជាសម្ព័ន្ធមេត្រីភាព ។ យើងខ្ញុំទាំងអស់គ្នាជា មេបញ្ជាការ មេបញ្ជាការរង នាយ ពលទាហាន នាយ ពលនគរបាល សូមប្រសិទ្ធិពរជ័យជូនដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល អគ្គិសនីកម្ពុជា និង ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ព្រមទាំងប្រតិភូអមដំណើរ និង ក្រុមការងារជួបប្រទះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។