ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ០៣:៣៧:០៦ ព្រឹក

កិច្ចប្រជុំរបស់អនុគណៈកម្មការរៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

កិច្ចប្រជុំរបស់អនុគណៈកម្មការរៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការរៀបចំសោភ័ណភាព និងអភិវឌ្ឍន៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ 

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖គណៈកម្មការ និងអនុគណៈកម្មការ គឺមានតួនាទីភារកិច្ចរៀបចំប្រារព្ធពិធីបុណ្យ និងជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន ដើម្បីបង្កបរិយាកាសរីករាយ ស្របតាមទំនៀមទំលាប់ប្រពៃណីខ្មែរ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំសោភ័ណភាព អនាម័យក្នុងទីប្រជុំជនជាដើម។ 

សូមបញ្ជាក់ផងដែរថា៖ សង្ក្រាន្តខេត្តកណ្ដាល គ្រោងនឹងរៀបចំប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ៕