ថ្ងៃអង្គារ ០៧-ឧសភា-២០២៤ ០១:៤១:៣៤ ព្រឹក

ឃាត់ខ្លួនជនបរទេសជាច្រើននាក់ នឹងខ្មែរផងដែរ មួយសំបុកធំ ក្នុងកិច្ចប្រតិបត្តិការ លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមអនុសាសន៍សម្ដេចមហាបវរអធិបតី

ឃាត់ខ្លួនជនបរទេសជាច្រើននាក់ នឹងខ្មែរផងដែរ មួយសំបុកធំ ក្នុងកិច្ចប្រតិបត្តិការ លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមអនុសាសន៍សម្ដេចមហាបវរអធិបតី

ខេត្តព្រះសីហនុ÷ អនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) បានចុះប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ទទួលបានលទ្ធផលដូចខាងក្រោម៖

១.នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី១៖ អតីតកាស៊ីណូ ភែរឺដល អាយលែន (Paradis Island) រកឃើញជនបរទេស១៧២នាក់ (ស្រី៤៣នាក់), មាន៤សញ្ជាតិ (វៀតណាម ១០៩នាក់ (ស្រី១៧នាក់), ថៃ៥៤នាក់ (ស្រី២៤នាក់), ចិនតៃវ៉ាន់ ៨នាក់(ស្រី២នាក់) និងចិន១នាក់។ អ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ចិនតៃវ៉ាន់ ៤រូប (ស្រី២នាក់) និងចិន១នាក់ កំពុងបន្តនីតិវិធីកសាងសុំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ជាធរមាន។ សម្រាប់ជនបរទេសចំនួន ១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់ ថៃ ៥៤នាក់ ចិនតៃវ៉ាន់ ៤នាក់) បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

២. នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី២ រកឃើញជនជាតិខ្មែរចំនួន ២៧៩នាក់ (ស្រី២២៧នាក់) និងរកឃើញជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់, មីយ៉ាន់ម៉ា១នាក់)។ សម្រាប់ជនបរទេសចំនួន ២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន ២៧នាក់ មីយ៉ាន់ម៉ា១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមបណ្តេញចេញ។

គោលបំណងនៃប្រតិបត្តិការនេះ គឺលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕