ថ្ងៃពុធ ០៤-ធ្នូ-២០២៤ ០៣:៤៥:៤៣ ល្ងាច

លោកជំទាវបណ្ឌិត​ ពេជ្រ ចាន់មុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារយោធិនពិការអតីតយុទ្ធជនចំនួន ៤៥៥ គ្រួសាររស់នៅស្រុកចុងកាលខេត្តឧត្តរមានជ័យ

លោកជំទាវបណ្ឌិត​ ពេជ្រ ចាន់មុន្នី ហ៊ុនម៉ាណែត អញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារយោធិនពិការអតីតយុទ្ធជនចំនួន ៤៥៥ គ្រួសាររស់នៅស្រុកចុងកាលខេត្តឧត្តរមានជ័យ

លោកជំទាវបណ្ឌិត.ពេជ្រ.ចាន់មុន្នី.ហ៊ុនម៉ាណែត.អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិបណ្ឌិត.ប៊ុនរ៉ានី.ហ៊ុនសែន.ប្រធានកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២៤នេះបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារយោធិនពិការអតីតយុទ្ធជនចំនួន ៤៥៥ គ្រួសាររស់នៅស្រុកចុងកាលខេត្តឧត្តរមានជ័យ។

គ្រួសារនីមួយៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម.មីមួយកេះ.ត្រីខមួយយួរ.ទឹកស៊ីអ៊ីវមួយយួរ.ឃិតចំនួន១.មានសារុង.ក្រម៉ា.ភួយ.មុង.ភេសជ្ជៈបាកាស.នឹងថវិកាក្នុងម្នាក់ៗទទួលបាន ៥មុឺនរៀលឲក្នុងនោះក៏មានការឧបត្ថម្ភថវិកាបន្ថែមដល់អតីតយុទ្ធជនយោធិនពិការមួយចំនួនផងដែរ។

លោកជំទាវបណ្ឌិតពេជ្រចាន់មុន្នីហ៊ុនម៉ាណែតក៏បានប្រគល់អំណោយមនុស្សធម៌ជូនដល់លោកគ្រូអ្នកគ្រូចំនួន ៥នាក់នៅសាលាបឋមសិក្សា.ស្រះទឹក.តេជោសែនជ័យស្រុកចុងកាល.ចំណែកសិស្សានុសិស្សចំនួន ១៣២ នាក់ក៏ទទួលបានសៀវភៅសរសេរប៊ិចនិងថវិកាផងដែរ។

តាមការបញ្ជាក់របស់អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យលោកមានចាន់ចរាបានឲ្យដឹងថាស្រុកចុងកាលជាស្រុកមួយស្ថិតនៅភាគខាងត្បូងនៃទីរួមខេត្ត.ឧត្ដមានជ័យ.មានចម្ងាយ២៩គីឡូម៉ែត្រពីរទីរួមខេត្ត។