ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៨:២៧:២៤ ល្ងាច

ពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកាសមាគមន៍ យុវជនកម្ពុជាខេត្តកោះកុង

ពិធីសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកាសមាគមន៍ យុវជនកម្ពុជាខេត្តកោះកុង

កោះកុង÷ លោកស្រី ឈី វ៉ា អភិបារង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្ត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាធិបតីភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ សមាជិក សមាជិកាសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង  ដែរមានថ្នាក់ដឹកនាំ និងសមាជិក ស.អ.ក ចូលរួមទាំង៦ ស្រុក និង១ក្រុង ទូទាំងខេត្តកោះកុង ។ 

លោកឧត្តមសេនីយ៍ ជួន សុភ័ក្ត្រ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លើកឡើងថា÷គោលនយោបាយឈ្នះឈ្នះ របស់សម្តេច តេជោ ទប់ស្កាត់បានរាល់សកម្ម ភាពរបស់ជនជ្រុលនិយមក្នុង និងក្រៅ ប្រទេស ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋា ភិបាលស្របច្បាប់ កើតចេញពីការបោះ ឆ្នោតប្រកបដោយតម្លាភាព យុត្តិធម៌ គ្មានអំពើហឹង្សា និងដោយឆន្ទៈប្រជាពលរដ្ឋ ស្របពេលដែលប្រជាជនទូទាំងប្រទេសបានគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) ។ 

លោកជួន សុភ័ក្ត្រ បានបញ្ជាក់អោយដឹងថា÷ ចំនួនអតីតយុទ្ធជនខេត្តកោះកុង មានសមាជិកស.អ.ក ចំនួនសរុប ៨៧២ នាក់ ក្នុងនោះរួមមាន៖
• ជនពិការ ចំនួន ១៣០នាក់
• និវត្តជន ចំនួន ៥៦៣នាក់
• ជនបាត់បង់សមត្ថភាពការងារ
ចំនួន ០៥នាក់
• គ្រួសារជនពលី ចំនួន ១៣០នាក់
• គ្រួសារជនមរណៈ ចំនួន ៤៤នាក់

ប្រសាសន៍ក្នុងពិធីសំណេះសំណាល លោកស្រី ឈី វ៉ា អភិបារងខេត្ត បានលើក ឡើងថា÷ សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែង តែលើក ឡើងអំពីការគិតគូរយកចិត្តទុក ដាក់ ចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វ ហេតុរំដោះប្រទេសជាតិ ប្រជាជន ឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើន រហូតដល់សព្វថ្ងៃ។

លោកស្រី ឈី វ៉ា អភិបាលរងខេត្ត បានស្នើដល់ មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ ចូលរួមក្នុងការជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំ ទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក និងខិតខំកៀរគរសប្បុរសជនជំរុញការអនុវត្ត គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនៅសេសសល់៕