យុវជនញៀនថ្នាំម្នាក់ ខឹងឪពុកម្តាយ រត់ចោល ដុតសម្ភារៈក្នុងបន្ទប់ជួលឆាបឆេះ ផ្អើលពលរដ្ឋនាំគ្នាអន្តរាគមន៍
ភ្នំពេញ ៖ យុវជនម្នាក់ញៀនថ្នាំឪពុកម្ដាយនិយាយលែងស្ដាប់ក៏នាំគ្នារត់ចោលទៅអស់ខឹងបានយកដែកកេះដុតពួកដេកក្នុងបន្ទប់ផ្ទះជួលបណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅផ្អើលពលរដ្ឋជិតខាងនាំគ្នាអន្តរាគមន៍យកបំពន្លត់អគ្គីភ័យនិងដងទឹកជះបាញ់រលត់អស់ភ្លាមៗ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ថ្ងៃទី៩ខែខែកញ្ញាឆ្នាំ២០២៤ស្ថិតនៅចំណុចភូមិថ្មគោល១សង្កាត់ចោមចៅ២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕