ថ្ងៃពុធ ០៤-ធ្នូ-២០២៤ ១២:៥៩:៥៣ ព្រឹក

ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំជាមួយតំណាងអគ្គិសនីកម្ពុជា ស្តីពីការពិនិត្យករណីស្នើសុំជួយសហការដាំបង្គោល និងទាញខ្សែបណ្តាញអគ្គិសនី ដើម្បីពង្រីកសមត្ថភាពបណ្តាញចែកចាយអគ្គិសនីទៅដល់តំបន់លេខS2018

ខេត្តកណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំក្នុងកិច្ចប្រជុំជាមួយតំណាងអគ្គិសនីកម្ពុជា ស្តីពីការពិនិត្យករណីស្នើសុំជួយសហការដាំបង្គោល និងទាញខ្សែបណ្តាញអគ្គិសនី ដើម្បីពង្រីកសមត្ថភាពបណ្តាញចែកចាយអគ្គិសនីទៅដល់តំបន់លេខS2018 (ឃុំពើក និងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល) ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកអង្គស្នួល ដោយមានការចូលរួមពីសំណាក់ក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរស្រុកអង្គស្នួល និងភាគីពាក់ព័ន្ធជាង ២៧នាក់។

សូមបញ្ចាក់ថា ក្នុងកិច្ចប្រជុំនេះ អគ្គិសនីកម្ពុជា មានគោលបំណងស្នើសុំការសហការពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានជួយបង្កលក្ខណៈងាយស្រួលដល់អ្នកបច្ចេកទេសរបស់អគ្គិសនីកម្ពុជា ដែលនឹងត្រូវអនុវត្តការងារខាងលើនេះ ដើម្បីសម្រួលដល់ការដ្ឋានដំឡើងប្រព័ន្ធបណ្តាញអគ្គិសនីប្រព្រឹត្តទៅស្របតាមស្តង់ដារបច្ចេកទេស ធានាបានសោភ័ណភាព សុវត្ថិភាព និងចៀសវាងការតម្រូវឱ្យរុះរើប្រព័ន្ធបណ្តាញជាថ្មី ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការពង្រីកផ្លូវ ឬកប់ដាក់ប្រព័ន្ធលូនាពេលអនាគត។