រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំប្រារព្វពិធី ទិវាជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២៥នេះ នៅសាលាខេត្តឧត្តរមានជ័យ បានប្រារព្វពិធី ទិវាជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ប្រា សិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោកជំទាវ មុំ ពុទ្ឋីតា អភិបាលរង នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង អភិបាលអភិបាលរងក្រុងស្រុក កងកំលាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាព ពាក់ព័ន្ឋ រួមទាំងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ បន្ទាប់ពីមតិសកវាគមន៍ និងរបាយការណ៍សង្ខេប របស់លោកជំទាវ មុំ ពុទ្ឋីតា រួចមក ឯកឧត្តម ស៊ី ប្រាសិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត បានអានសុន្ទរថារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយររដ្ឋមន្ត្រីនៃកម្ពុជា ដោយបញ្ជាក់ថា ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូនេះ ប្រារព្ធឡើងមានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្សគ្រប់ទម្រង់ គ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឱ្យមានការយល់ដឹង ដើម្បីសហការចូលរួម បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សធ្វើឡើងនៅកម្ពុជាសូមអគុណ៕