ថ្ងៃព្រហស្បតិ៍ ៣០-មករា-២០២៥ ១២:២៨:៣៧ ល្ងាច

អគ្គិភ័យឆាបឆេះតូបលក់អីវ៉ាន់មួយកន្លែងសរុបថវិការអស់ចំនួន២០០០ដុល្លានៅស្រុកថ្មគោល

អគ្គិភ័យឆាបឆេះតូបលក់អីវ៉ាន់មួយកន្លែងសរុបថវិការអស់ចំនួន២០០០ដុល្លានៅស្រុកថ្មគោល

(បាត់ដំបង)តូបលក់អីវ៉ាន់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤និង២០នាទីឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្នុងបរិវេណសាលាបឋមសិក្សាកៀនកែស១ ស្ថិតក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តូបលក់អីវ៉ាន់ដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៤ម៉ែត្រ X ៦ម៉ែត្រ ធ្វើអំពីដែក ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ដែលមានម្ចាស់ឈ្មោះ តែម ធីរ៉ា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងនោះឆេះ ,អង្ករ ០១ការ៉ុង ,ធុងទឹកកកតូច០៤ ,ធុងធំ០១ ,នំបារាំងនិងនំពា០១កេះធំ ,ស្ករស ១០គីឡូ ,ទូរកញ្ចក់ ០២ ,ឆ្នាំងបាយអគ្គិសនីធំ០១គ្រឿង និងសម្ភាររះប្រើប្រាស់មួយចំនួនធំ សរុបជាទឹកប្រាក់ប្រហែល ២០០០ដុល្លា (ពីរពាន់ដុល្លា)។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គីភ័យ០១គ្រឿង ដោយប្រើប្រាស់អស់ទឹក០១ឡាន និងបាញ់ទឹកទុយោសាលាផងដែរទើបគ្រប់គ្រងស្ថានភាពបាន ចំណែកមូលហេតុកំពុងធ្វើការស្រាវជ្រាវ៕