ឯកឧត្តម មាន ចាន់យ៉ាដាអញ្ជើញជួបជាមួយប្រជាពលរដ្ឋ៧៩ គ្រួសារ ដែលមិនទាន់បានចុះបញ្ជីដីរបស់ពួកគាត់ដើម្បីទទួលប្លង់កម្មសិទ្ធស្របច្បាប់
ឧត្តរមានជ័យ: ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្ត ឧត្តរមានជ័យ នៅព្រឹកនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត និង លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង
បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋ៧៩ គ្រួសារ ដែលមិនទាន់បានចុះបញ្ជីដីរបស់ពួកគាត់ដើម្បីទទួលប្លង់កម្មសិទ្ធស្របច្បាប់ នៅចំណុអូរចាប់ត្រី និងដីក្រហម ភូមិត្រពាំងធំ ដែលស្ថិតនៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះមាន៤៤គ្រួសារ ស្មើនឹងផ្ទៃដីប្រមាណជា ២៨៧ហិចតា មានសេចក្តីសប្បាយរីករាយជាខ្លាំងក្រោយពីអាជ្ញាធរសម្របសម្រួលបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ១០ឆ្នាំកន្លងទៅ ដោយដោះបញ្ចប់ទំនាស់ជាង១០ឆ្នាំតាមរយៈគោលការណ៍ឈ្នះ-ឈ្នះ បង្កើតបាននូវស្នាមញញឹមគ្រប់ៗគ្នា។ៗក្នុងឱកាសនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ ចំពោះមុខប្រជាពលរដ្ឋផ្ទាល់ នៅភូមិអូរចាប់ត្រី នៅព្រឹកនាថ្ងៃទី១៤ នេះអោយដឹងថា ក្នុងរយ:ពេលមួយអាទិត្យទៀត មន្ត្រីជំនាញនិងចុះវាស់វែង ធ្វើប្លង់កម្មសិទ្ធជូនពួកគាត់ ដឹកនាំដោយលោក ងួន ទ្ធីរិទ្ធ អភិបាលនៃគណ:អភិបាលស្រុកអន្លង់វែង ចំពោះដីដែលប្រជាពលរដ្ឋកំពុងបង្ករបង្កើនផលនៅលើដីដែលប៉ះលើដីសហគមន៍ ឯកឧត្តម អភិបាលខេត្តនិងអោយមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងសិនទើបធ្វើការស ម្រេចថានិង កាត់ប្រគល់អោយពួកគាត់ឬយ៉ាងណា ។
ក្រោយពិធីជួបសំណេះសំណាលរួច បានធ្វើអោយប្រជាពលរដ្ឋមានការសប្បាយ ចិត្តក្រៃលែង ដែលអាជ្ញាធរខេត្ត ស្រុក មានការយកចិត្តទុកដាក់ចំពោះពួកគាត់ ជាពិសេសសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក ឯកឧត្តម មាន ចាន់យ៉ាដា បានអញ្ជើញទៅសួសុខទុក្ខលោកគ្រូអ្នកគ្រូនិងសិស្សា នុសិស្ស នៃសាលាបឋមសិក្សាដីក្រហម ឯកឧត្តមមានការកោតសសើរផងដែរ ចំពោះលោកគ្រូអ្នកគ្រូ និងនាយកសាលាដែលយកចិត្តទុកដាក់រៀបចំនូវបរិស្ថានក្នុងទីធ្លាសាលា អោយបានស្អាតផងដែរ៕