ថ្ងៃព្រហស្បតិ៍ ៣០-មករា-២០២៥ ១១:៥៩:១៦ ព្រឹក

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អញ្ជើញបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អញ្ជើញបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អញ្ជើញបើកសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ប្រហាក់ប្រហែល អភិបាលរង នាយករដ្ឋបាល ប្រធានទីចាត់ការធនធានមនុស្ស រាជធានី ខេត្ត ស្នងការរងទទួលផែនធនធាន មនុស្ស នាយការិយាល័យបុគ្គលិករាជធានី ខេត្ត តំណាងពន្ធនាគាររាជធានី ខេត្ត តំណាងមណ្ឌលអប់រំកែប្រែ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ រួមមាន៖ ទី១-ពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ, ទី២-ចែករំលែកបទពិសោធល្អៗ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារបុគ្គលិក និងទី៣-ដាក់ចេញទិសដៅការងារបន្ត និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ ឱ្យឆ្លើយតបទៅនឹង បេសកកម្ម គោលបំណង និងគោលដៅរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងសំណូមពររបស់អង្គភាព ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត៕