ថ្ងៃសុក្រ ៣១-មករា-២០២៥ ០៦:២៥:៤២ ព្រឹក

លោកស្រី អែម សុធារ៉ា ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

លោកស្រី អែម សុធារ៉ា ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

កោះកុង÷ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១០ ខែធ្នូង ឆ្នាំ ២០២៤ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកស្រី អែម សុធារ៉ា ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលាមហោ ស្រពខេត្ត។

ក្លែងក្នុងពិធី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នាយខាន់ទាំងព្រៃឈើ ទាំងជលផល ត្រូវបានដាក់ បញ្ចូល ក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះប្រធានមន្ទីរកសិកម្ម មានតួនាទីភារកិច្ច២ ត្រួតពិនិត្យទៅលើការងារព្រៃឈើ និងជលផល។ ការងារប្រចាំថ្ងៃ ពាក់ព័ន្ធ ទៅនឹងជលផល និងព្រៃឈើ ផ្នែកនៃការការពារធនធានធម្មជាតិ ប្រធានមន្ទីរកសិកម្មថ្មី ថែមនៅការងារក្នុងការចូលរួមបង្ក្រាបផងដែរ។

ឆ្លៀតក្នុងឱកាសនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងការរក្សាស្ថិរភាពថ្លៃកសិផល​ សម្រាប់ប្រជាកសិករ​ និងអ្នកប្រេីប្រាស់​ ដោយគោរពតាមគោលការណ៍ទីផ្សារសេរី​ ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ​ ដែលជាជំនួយការបច្ចេកទេស​​។

ក្នុងឱកាសតែងតាំងចូលកាន់មុខតំណែង លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម បានប្ដេជ្ញា អស់ពីសមត្ថភាពចូលរួមក្នុងការអភិវឌ្ឍ កម្មវិធីគោល នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា គោរពនិងអនុវត្តឲ្យបានខ្ចាប់ខ្ជួនតាមតួនាទី ភារកិច្ច ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដែលបានប្រគល់ជូន។
រក្សាសាមគ្គីភាពផ្ទៃក្នុង ឯកភាពផ្ទៃក្នុង មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ឱ្យបានរឹងមាំ បង្កើនកិច្ចសហ ប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយដែនអភិវឌ្ឍន៍នានា ក្នុងការផ្ដល់សេវាសាធារណៈក្នុងដែនសមត្ថភាពរបស់ខ្លួន ឱ្យមានភាពរលូន ដើម្បីបង្កើតឲ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ខិតខំសម្របសម្រួល ជំរុញ តម្រង់ទិស ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជល់ផល និងការិយាល័យក្រោមឱវាទ ឱ្យអនុវត្តតួនាទីភារកិច្ច និងផ្ដល់សេវាសាធារជូនប្រជាពលរដ្ឋ ប្រកបដោយភាពស៊ីចង្វាក់ រលូន និងប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍ វិស័យកសិកម្មក្នុងខេត្តកាន់រីកចម្រើនថែមទៀត៕