ថ្ងៃពុធ ០៤-ធ្នូ-២០២៤ ០៣:២៤:៤៨ ល្ងាច

ថ្នាក់ដឹកនាំសង្ឃកម្ពុជា ចូលរួមពិធីដង្ហែក្បួនធម្មយាត្រា បើកកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិ លើកទី១៩ នៅពុទ្ធគយា ប្រទេសឥណ្ឌា

ថ្នាក់ដឹកនាំសង្ឃកម្ពុជា ចូលរួមពិធីដង្ហែក្បួនធម្មយាត្រា បើកកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិ លើកទី១៩ នៅពុទ្ធគយា ប្រទេសឥណ្ឌា

ថ្នាក់ដឹកនាំសង្ឃកម្ពុជា និងពុទ្ធបរិស័ទចម្រុះជាតិសាសន៍ជាង១ម៉ឺននាក់ ចូលរួមដង្ហែក្បួនធម្មយាត្រា បើកកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ ដែលមានរយៈពេល១០ថ្ងៃ នៅស្រុកគយា រដ្ឋប៊ីហារ សាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពី សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រះមហាសង្សាធិបតី ឥទ្ធិមុនី ម៉ឹង សាង ព្រះប្រធានពុទ្ធិកសមាគម ព្រះសង្ឃខ្មែរ នៅសហរដ្ឋអាមេរិក ឯកឧត្តម នាក់ សំបូរ រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងមហាឧបាសិកា Dr. Wangmo Dixey ប្រធានមូលនិធិពន្លឺពុទ្ធិធម៌អន្តរជាតិ (LBDFI) ព្រមទាំងតំណាង ITCC។